BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៣០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២១៧ករណី ខណៈអ្នកជំងឺ ១,០១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦២,៧០០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៩៥៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៤,៤៨៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៥,០៩០ករណី៕