ភ្នំពេញ៖ នៅថ្ងៃទី៨ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន៨នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ មករា ២០២៣។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦២៨នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥៤៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨០៤ករណី(ជាប្រភេទអូមីក្រុង) ៕