ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថ្ងៃ៧ មករា បក្សប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអ្នកចូលរួមជីវភាពជាមួយជាង ១ពាន់នាក់

បន្ទាយមានជ័យ​៖​ សមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក​ បានចាកចេញពីទ្រនំចាស់របស់ខ្លួន​ ស្ម័គ្រ​ចិត្ត​ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជាង ១ពាន់នាក់ ដោយបានយល់ច្បាស់ពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានគណបក្ស​ប្រជាជនម្ពុជា។ 

ការប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក​ ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១ ០៣៤នាក់​​ ធ្វេីឡេីងនៅភោជនីយ៍ដា្ឋនលីក្រុះ​ ស្រុកភ្នំស្រុក​ ក្រោមអធិតីភាព​ លោក​ បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ ធ្វេីឡេីងនៅថ្ងៃទី០៧​ ខែមករា​ ឆ្នាំ​២០២៣​ នៅភោជនីយ៍ដា្ឋនលីក្រុះ​ ស្រុកភ្នំស្រុក។ 

តំណាងសមាជិកទាំង ១ ០៣៤នាក់​ ដែលស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា​ ដោយបានមេីលឃើញយ៉ាងច្បាស់ នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៏ប្រទេសជាតិ លើគ្រប់វិស័យឲ្យមានការរីកចំរើន ប្រែប្រួលឆាប់រហ័ស គួជាទីមោទន:ភាពក្រៃលែង។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេជារៀងរហូត។

ថថ្លែងនាឱកាសនោះលោក​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្ត​ រួមរស់ជីវភាពរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម​ បានរំលឹកពីប្រវិត្តការតស៊ូរបស់កម្ពុជា​ ដែលបានហែលឆ្លងសង្ក្រាមរ៊ាំរៃការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត។ 

លោកបានបញ្ជាក់ថា​ ដោយមានស្មារតីជ័យជម្នះ៧​ មករា​ គឺជាការផ្តល់កំណេីតទី២ របស់ប្រជាជនកម្ពុជា​ បានធ្វេីឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន​យ៉ាងសប្បាយរីករាយគ្មានការភ័យខ្លាច​ មានការអភិវឌ្ឍគ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានតស៊ូ​ រំដោះជាតិមាតុភូ​មិ​ ចេញពីរបបដ៏ខ្មៅងងឹត​ ជូនប្រជាជនកម្ពុជា​ ដែលចង់ចាំមិនភ្លេចនូវសោក​នាដកម្មដ៏សាហាវព្រៃផ្សៃ​។ ចំនុចទាំងអស់នេះបេីគ្មានសុខសន្តិភាព​ នោះទេពិតរបបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ​ ដោយការដឹកប្រទេសដោយភាពប៉ិនប្រសព្វរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ នេះហេីយ​ បានធ្វេីឱ្យកម្ពុជាយេីងរួចផុតពីរបស់ដ៏ខ្មៅងងឹត​ មានការរីកចម្រេីនជាខ្លាំង​ មិនថាទីក្រុង​ ឬជនបទ​។ 

សូមបញ្ជាក់ផងដែរថា​ សមាជិក-សមាជិកា​ ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ ទាំង ១ ០៣៤នាក់​ ក្នុងម្នាក់ទទួលបាន​ អង្ករ ២៥គីឡូក្រាម សារ៉ុង ចំនួន១​ រួមនឹងថវិកាចំនួន ២ម៉ឺន​រៀល។ ក្រុមការងារមូលដ្ឋានស្រុក ចំនួន ២៦នាក់ក្នុងមួយនាក់ទទួលបាន សារ៉ុង ចំនួន១ ទឹកក្រូច ចំនួន ១យួរ មី ចំនួន ១កេស ថវិកា ចំនួន ៤ម៉ឺន​រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ-ភូមិ ចំនួន ៧១នាក់ កក្នុងម្នាក់ទទួលបានទឹកភេសជ្ជៈប៉ូវកម្លាំង ចំនួន ១កេស សារ៉ុង ចំនួន១ ទឹកក្រូច ចំនួន ១យួរ, មី ចំនួន ១កេស ថវិកា ចំនួន ៤ម៉ឺន​រៀល៕​



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក