ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

៤៤ឆ្នាំនៃភាពសាមគ្គី ការតស៊ូ និងជ័យជម្នះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្មារតី៧មករាបានស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ទៅមុខទៀត។ សម្ដេចបានបន្ថែមថា «៤៤ឆ្នាំកន្លងមកនេះជា ៤៤ឆ្នាំនៃសាមគ្គីភាព ជា ៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា ៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា»។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងមីទ្ទិញរំឮកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣៖ «ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និងពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្ដេចនូវសមិទ្ធិផលថ្មីៗទៀតក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាម ការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល»។ 

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាខួប ៤៤ឆ្នាំនៃជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម និងបានគ្រប់គ្រងប្រទេសតាំងពីពេលនោះមក។ រយៈពេល ៤៤ឆ្នាំហើយដែលថ្ងៃជ័យជម្នះនេះត្រូវចារទុកជាប្រវត្តិសាស្ត្រ និងត្រូវបានអបអរសាទរទូទាំងប្រទេសផងដែរនៅពេលដែលឈានដល់ថ្ងៃទី៧ មករា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក