ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ រម្លឹកពីគុណតម្លៃនៃសន្ដិភាពចំពោះភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្ដិភាពបានបង្កើតឱកាសមាសសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ៤៤ឆ្នាំមកហើយ ដែលត្រូវតែរក្សាការពារសន្ដិភាពពីពេលនេះតទៅមុខទៀត។ 

ថ្លែងក្នុងពិធីមីទ្ទីងរំឮកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៤៤ឆ្នាំហើយដែលសន្ដិភាពបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា។ បើទោះបីកម្ពុជាប្រឈមនឹងវិបត្តិកូវីដ-១៩ក្ដី និងទទួលរងនូវឥទ្ធិពលពីវិបត្តិស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី តែសន្ដិភាពនៅតែរក្សាបានដែលជាមូលដ្ឋាននៃភាពសុខដុមរមនារបស់ប្រជាជន។ 

សម្ដេចថា៖ «ពាក្យស្លោក អរគុណសន្ដិភាព អរគុណនយោបាយឈ្នះ ឈ្នះ បានលាន់រន្ទឺរពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្ដិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ»។ 

ការក្សាបាននូវសន្ដិភាពនេះហើយបានធ្វើឱ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ រដ្ឋមានលទ្ធភាពបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការ ខណៈរោងចក្រក៏មានលទ្ធភាពបង្កើនប្រាក់បៀវត្សជូនដល់កម្មកររបស់ខ្លួន ខណៈកិត្យានុភាពជាតិ លើឆាកអន្តរជាតិក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក