សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ៖ មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា។ 

ថ្លែងក្នុងពិធីមេទ្ទីងរំឮកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពលំបាករបស់ប្រជាជនខ្មែរក្រោមការដឹកនាំរបស់ខ្មែរក្រហម ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង ៣លាននាក់ ខណៈអ្នកដែលនៅរស់គឺរស់រង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ។ 

សម្ដេចតេជោ បន្ថែមថាជ័យជម្នះ ៧ មករា គឺជាការជួយសង្គ្រោះប្រជាជនខ្មែរទាន់ពេលវេលា នាំមកនូវការរស់រានមានជីវិតជាថ្មី និងសិទ្ធិសេរីភាពជូនប្រជាជនឡើងវិញ ដែលនេះជារឿងពិតមិនអាចបំភ្លៃបាន។ 

សម្ដេចតេជោថា៖ «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជននាឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាស្ត្រប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។ 

ប្រធានគណបក្សប្រជាជន និងជាអ្នកដែលយកជីវិតធ្វើដើមទុនរត់ទៅប្រទេសវៀតណាមដើម្បីប្រមូលកម្លាំងប្រឆាំងនឹងខ្មែរក្រហមនៅឆ្នាំ១៩៧៧ រូបនេះ បានលើកឡើងបន្ថែមថា ឆ្នាំ១៩៧៩ ទោះបីជាវាយរំលំខ្មែរក្រហមបានជោគជ័យតែពេលនោះរដ្ឋាភិបាលថ្មីមិនត្រូវបានគេទទួលស្គាល់នោះទេ ថែមទាំងត្រូវរងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយយ៉ាងអយុត្តិធម៌ និងគ្មានមនុស្សធម៌ថែមទៀត។

សម្ដេចតេជោថា៖ «ភារកិច្ចចម្បងរបស់យើងនាពេលនោះ គឺការពារការរស់ឡើងវិញរបស់ប្រជាជនទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រលប់មកវិញបាន»។ 

បើតាមសម្ដេចតេជោ ហ៊ុន សែន ភាពជោគជ័យដែលរដ្ឋាភិបាលកម្ពុជាទប់ស្កាត់មិនឱ្យខ្មែរក្រហមវិលត្រលប់មកវិញបានគឺដោយសារការដឹកនាំត្រឹមត្រូវ និងកម្លាំងសាមគ្គីជាតិ ដែលបាននាំបប្រទេសជាតិពីការលំបាកបំផុត ឱ្យក្លាយជាកម្ពុជាដែលមានការបង្រួមបង្រួម ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ដូចបច្ចុប្បន្ន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក