ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាបើគ្មានការសង្គ្រោះទាន់ពេលចេញពីខ្មែរក្រហមទេ ប្រជាជាតិខ្មែរនឹងវិនាសមិនអាចវិលត្រលប់វិញបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាដឹកនាំក្រោមរបបផ្ដាច់ការ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ប្រជាជនខ្មែរបានបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាព និងត្រូវរងការសម្លាប់យ៉ាងអយុត្តិធម៌ ខណៈដែលអ្នករស់គឺរស់រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ សម្ដេចថា បើគ្មានការជួយសង្គ្រោះទាន់ពេលវេលានោះទេ ប្រជាជាតិកម្ពុជានឹងត្រូវប្រឈមនឹងការវិនាសដែលមិនអាចវិលត្រលប់វិញបានឡើយ។ 

ថ្លែងក្នុងពិធីមេទ្ទីងរំឮកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីដើមហេតុនៃការកើតឡើងនៃសង្គ្រាមនៅកម្ពុជាដោយសារការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ ដំណើរបានជ័យជម្នះរបស់ ប៉ុល ពត ភាពលំបាកវេទនារបស់ប្រជាជនខ្មែរក្រោមការដឹកនាំរបស់ខ្មែរក្រហម និងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម ព្រមទាំងក្រុមអ្នកតស៊ូខ្មែរមួយចំនួនទៀតបង្កើតជាកម្លាំងទ័ពវាយផ្ដួលរំលំខ្មែរក្រហម។ 

សម្ដេចតេជោថា៖ «ផ្ដើមចេញពីចលនាទាំងនេះបានផ្ដល់ឱកាសដល់ការបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់តំណាងឱ្យឆន្ទៈរបស់ប្រជាជនកម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរបបប្រល័យពូជសាសន៍ឱ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩»។ 

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាជ័យជម្នះ ៧ មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹត និងបើកនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ នាំជូនឱ្យប្រជាជនវិញនូវសិទ្ធិសេរីភាព ផ្ដល់កំណើតទី២ដល់ប្រជាជន។ 

សម្ដេចតេជោបន្ថែមថា៖ «បើគ្មានថ្ងៃជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជននាឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាស្ត្រប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក