ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិន ចង់បង្កើនប្រតិបត្តិការបន្ថែមលើវិស័យឧស្ម័នធម្មជាតិជាមួយតួកមេនីស្ថាន

ចិន៖ ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា លោកចង់បង្កើនសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសតួកមេនីស្ថាន ពាក់ព័ន្ធទៅនឹងវិស័យឧស្ម័នធម្មជាតិ។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន។

ប្រទេសតួកមេនីស្ថាន ប្រជាជាតិស្ថិតនៅតំបន់អាស៊ីកណ្តាលមានប្រជាជនប្រហែល ៦លាននាក់ណគឺជាប្រទេសផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏ធំបំផុតតែមួយគត់របស់ប្រទេសចិន។ លោក Xi Jinping បានប្រាប់ទៅកាន់ប្រធានាធិបតីតួកមេនីស្ថាន លោក សឺដា មេឌីមុកខាមីឌូវ (Serdar Berdymukhamedov) ក្នុងអំឡុងទស្សនិច្ចរបស់លោកនៅក្នុងប្រទេសចិនថា "សហប្រតិបត្តិលើវិស័យឧស្ម័នធម្មជាតិជាជ្រុងដ៏រឹងមាំបំផុតនៃទំនាក់ទំនងចិន-តួកមេសនីស្ថាន"។

ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍អំពីកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានឧស្ម័នធម្មជាតិនាពេលអនាគតតបស់ប្រទេសទាំងពីរឡើយ។ 

មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាជុំសហប្រតិបត្តិការលើវិស័យថាមពល ក្រោយការជួបគ្នាកាលពីខែកញ្ញា ឆ្នាំមុនក្នុងអំឡុងកិច្ចប្រជុំអង្គភាពប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអូបេគីស្ថាន។ 

កន្លងមក ​ប្រទេសចិនបានបន្ថែមការបញ្ជាទិញឧស្ម័នធម្មជាតិពីប្រទេសតួកមេនីស្ថាន ដោយរយៈពេល ១១ខែ នាឆ្នាំ២០២២កន្លងទៅ ចិនបាននាំចូលឧស្ម័នពីតួកមេនីស្ថានក្នុងទំហំទឹកប្រាក់ប្រមាណ ៩,៣ពាន់លានដុល្លារអាមេរិក កើនឡើងខ្លាំងបើប្រៀបនឹងឆ្នាំ២០២១ទាំងមូល ចិន បញ្ជាទិញឧស្ម័នពីតួកមេនីស្ថានក្នុងទំហំទឹកប្រាក់ប្រមាណ ៦,៧៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក