ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤១៦,១៦៤នាក់ អ្នកស្លាប់កើនឡើងចំនួន ៦,៤០៨នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៤០១,៥០៧នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៨៨,០៤៨,៩២០នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៤,០៥៥,៤៧៩នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៧១,៩៨៥,៧២៥នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៦,០៦៣,១៩៥នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/