ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានបក្សប្រជាជនបន្តអំពាវនាវឲ្យចូលរួមប្រឆាំងនយោបាយជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាជនបន្តចូលរួមប្រឆាំងនយោបាយជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ ៣ជំនាន់ ដើម្បីការពារស្ថិរភាព សន្ដិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ 

បន្ថែមពីនេះសម្ដេចកីព្រមានគណបក្សនយោបាយកុំឲ្យពាក់ព័ន្ធនឹងនយោបាយរបស់ត្រកូលក្បត់ជាតិនេះឲ្យសោះ។ 

ថ្លែងក្នុងពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះថ្ងៃទី៧ មករា ខួបទី៤៤ ដែលប្រព្រឹត្តនៅកោះពេជ្រ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឱ្យអស់ពីសង្គមជាតិយើង មិនទុកឱ្យវាបន្តបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង។ ជនណា ឬគណបក្សនយោបាយណាដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឱ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន»។ 

ថ្វីត្បិតតែសម្ដេចតេជោមិនបានចេញឈ្មោះត្រកូលជាតិនេះ តែមហាជនអាចដឹងបានហើយថា សម រង្ស៉ី ដែលជាកូនរបស់លោក សម សារី ដែលលោកសម សារី ត្រូវបានតុលាការក្នុងសម័យសង្គមរាស្ត្រនិយមកាត់ទោសពាក់ព័ន្ធនឹងអំពើក្បត់ជាតិក្រោយរកឃើញថាចង់ផ្ដួលរំលំរដ្ឋាភិបាលព្រះ នរោត្តម សីហនុ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក