ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រកាសបន្តពង្រឹងផ្ទៃក្នុងទប់ទល់នឹងការបំបែកបំបាក់ពីខាងក្រៅ

ភ្នំពេញ៖ ប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យបន្តការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីទប់ស្កាត់ការញុះញ៉ង់ពីខាងក្រៅ។ សម្ដេចបញ្ជាក់ថា ការរក្សាភាពរឹងមាំផ្ទៃក្នុងគឺជាប្រសិទ្ធភាពក្នុងការរក្សាស្ថិរភាព និងការរីកចម្រើនបច្ចុប្បន្ន។ 

ក្នុងមេទ្ទីងរំឮកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថាប្រជាជាតិមួយដែលមានឯកភាពជាតិប្ដូរផ្ដាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឱ្យបរាជ័យបានឡើយ។

សម្ដេចតេជោបន្ថែមថា៖ «ដូច្នេះត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យបានគង់វង្ស និងរឹងមាំឡើងគ្រប់កាលៈទេសៈ។ ក្នុងស្មារីតនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតការពារសន្ដិផាព និងឯកភាពជាតិដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះឱ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឱ្យជនណាឬអនុភាពណាមកបំផ្លាញបានឡើយ»។ 

កម្ពុជាទើបតែរកឃើញការរួបរួមជាតិឡើងវិញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រទេសនេះបានបែកបាក់គ្នាអស់ជិត៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ទំរាំរកបានការឯកភាព សាមគ្គីជាតិនេះកម្ពុជាបានឆ្លងកាត់ឧបសគ្គដ៏លំបាកជាច្រើន ដែលរដ្ឋាភិបាលបានប្រកាសហើយថានឹងមិនឱ្យភាពបែកបាក់ត្រលប់មកជាថ្មីនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក