សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ចិន អនុញ្ញាតឱ្យជនបរទេសផ្ទៃក្នុងទទួលវ៉ាក់សាំងផលិតនៅបរទេសលើកដំបូង

ចិន៖ ជនបរទេសអាល្លឺម៉ង់ដែលកំពុងរស់នៅប្រទេសចិន បានចាប់ផ្តើមទទួលបាននូវវ៉ាក់សាំង BioNTech នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលនេះជាការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ បរទេសដែលផលិតនៅក្រៅប្រទេសជាលើកដំបូង ដែលកន្លងមករដ្ឋាភិបាលចិនដាច់ខាតតម្រូវឱ្យរាល់ជនជាតិចិន រួមទាំងជនបរទេសប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសប៉ុណ្ណោះ។

នៅក្រោមកិច្ចព្រមព្រៀងអំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់លោកអធិការបតី Olaf Scholz កាលពីខែវិច្ឆិកាកន្លងទៅ បានអនុញ្ញាតឱ្យរាល់ជនជាតិអាល្លឺម៉ង់មានវ័យចាប់ពី ១២ឆ្នាំឡើងទៅ ដែលកំពុងរស់នៅក្នុងប្រទេសចិន អាចទទួលបានវ៉ាក់សាំង BioNTech ដូសមូលដ្ឋាន ក៏ដូចជាដូសជំរុញ នៅតាមបណ្តាមន្ទីរពេទ្យអន្តរជាតិមួយចំនួនក្នុងទីក្រុងប៉េកាំង, សៀងហៃ, ស៊ិនយ៉ាង, ក្វាងចូវ និងឆឹងទូ។ 

ជាក់ស្តែង មានអ្នកផលិតវីដេអូឯកសារជនជាតិអាល្លឺម៉ង់ វ័យ ៥៩ឆ្នាំ លោក Marcus Wellendorf ដែលបានទទួលវ៉ាក់សាំងចិនចំនួន ៣ដូសរួចរាល់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នេះគឺជារឿងល្អដែលរដ្ឋាភិបាលចិនសម្រេចអនុញ្ញាតនូវការទទួលវ៉ាក់សាំងនេះជាផ្លូវការ​ ដែលអាចឱ្យលោកបានទទួលដូសជំរុញ BioNTech បន្ថែមប្រកបដោយទំនុកចិត្ត។ 

គួរបញ្ជាក់ថា មានវ៉ាក់សាំងប្រភេទ BioNTech ដែលផលិតដោយក្រុមហ៊ុន Pfizer ប្រមាណ ៨,០០០ដូសបាននាំចូល និងចែកចាយឱ្យប្រើប្រាស់ក្នុងប្រទេសចិន។ បើតាមទិន្នន័យពីក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា មកដល់បច្ចុប្បន្នមានអ្នកចុះឈ្មោះទទួលវ៉ាក់សាំងនេះប្រមាណ ១,៥០០នាក់់មកហើយ។ ដោយឡែក បើតាមការឱ្យដឹងពីស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសចិនបានឱ្យដឹងថា បច្ចុប្បន្ននេះក្នុងប្រទេសចិនមានជនជាតិអាល្លឺម៉ង់ប្រមាណ ១៤,០០០នាក់កំពុងស្នាក់នៅ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក