ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រីលង្កា នឹងចាប់ផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេសឡើងវិញ

ស្រីលង្កា៖ ស្រីលង្កានឹងចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសឥណ្ឌា ចិន និងថៃ ក្រោយពីផ្អាកកិច្ចការពាណិជ្ជកម្មជាងបួនឆ្នាំកន្លងមក ស្របពេលដែលប្រទេសរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចមួយនេះ សម្លឹងរកឱកាសក្នុងការកសាង និងងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួនឡើងវិញ។

ប្រទេសដែនកោះដែលមានប្រជាជនប្រមាណ ២២លាននាក់នេះ បានជួបប្រទះវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់មួយ និងមិនធ្លាប់មានក្នុងរយៈពេលជាង ៧០ឆ្នាំចុងក្រោយ ដែលបណ្តាលមកពីកង្វះទុនរូបិយបណ្ណបរទេសសម្រាប់កិច្ចការពាណិជ្ជកម្ម នាំឱ្យប្រជាជនជួបប្រទះបញ្ហាកង្វះប្រេងសាំង ម្ហូបអាហារ និងថ្នាំសង្កូវជាអាទិ៍។

មន្រ្តីពាណិជ្ជកម្មរបស់ថៃ ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសស្រីលង្កានាថ្ងៃចន្ទ ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានផ្អាកតាំងពីឆ្នាំ២០១៨។ កិច្ចចរចាផ្នែកពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ចិន និងថៃ ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសស្រីលង្កាដែលមានទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លារអាមេរិកក្នុងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនាខាងមុខ។

គួរបញ្ជាក់ថា កិច្ចសហការពាណិជ្ជកម្មរវាងស្រីលង្កា និងថៃ មានទំហំប្រមាណជា ៤៦០លានដុល្លារអាមេរិកកាលពីឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលស្រីលង្កា។ ដោយឡែក កិច្ចពិភាក្សាពាណិជ្ជកម្មរវាងស្រីលង្កា ជាមួយចិន និងឥណ្ឌាវិញ ក៏មានភាពវិជ្ជមានខ្ពស់ផងដែរ ប៉ុន្តែនៅមិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ។

ពាក់ព័ន្ធនឹងព័ត៌មានបន្ថែមជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយនោះ ក្រសួងពាណិជ្ជកម្មឥណ្ឌា និងក្រសួងការបរទេសចិន មិនទាន់មានការអត្ថាធិប្បាយណាមួយបន្ថែមឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក