ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Ronaldo នៅតែមិនទាន់អាចចូលលេងឱ្យ Al Nassr បានឡើយ

អារ៉ាប៊ីសាអូឌីត៖ កំពូលកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នឹងត្រូវបន្តរង់ចាំការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិប Al Nassr ត្បិតបញ្ហានាពេលនេះគឺ Ronaldo នៅមិនទាន់អាចចូលលេងជាមួយក្លិបបានឡើយ ដោយសារបញ្ហាលើសចំនួនកូតាកីឡាករបរទេសដែលកំណត់ដោយលីគអារ៉ាប៊ីសាអូឌីត។

ក្នុងការបង្ហាញខ្លួន និងការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រជាង ២៥,០០០នាក់ កីឡាករវ័យ ៣៧ឆ្នាំរូបនេះនិយាយថា លោកពិតជាអន្ទះសារក្នុងការបង្ហាញខ្លួនជាមួយក្រុមថ្មី ពោលគឺចង់ចូលប្រកួតនាថ្ងៃព្រហស្បត៍នេះតែម្តង ក្នុងជំនួបជាមួយក្លិប Al Ta’ee នៅកីឡដ្ឋាន MRSOOL Park។

យ៉ាងណាមិញ ការមកដល់របស់ Ronaldo ក្នុងតម្លៃកំណត់ត្រា ២០០លានដុល្លារនេះ ក្លិប Al Nassr បានលើសកូតាកីឡាករបរទេសដែលកំណត់ដោយសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតទៅហើយ ដោយ Ronaldo ជាកីឡាករបរទេសទី៩ ខណៈសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតកំណត់ឱ្យក្លិបនីមួយៗមានការចុះបញ្ជីកីឡាករបរទេសត្រឹម ៨នាក់ប៉ុណ្ណោះ។

មន្រ្តីក្លិប Al Nassr ម្នាក់បានបញ្ជាក់ថា Ronaldo នៅមិនទាន់បានចុះបញ្ជីជាមួយក្លិបនៅឡើយទេ ដោយក្លិបមិនទាន់ផ្ទេរចេញកីឡាករបរទេសសម្រាប់ការចុះបញ្ជីថ្មីសម្រាប់ Ronaldo។ កីឡាករបរទេសសំខាន់ៗរបស់ Al Nassr រួមមានអ្នកចាំទីកូឡុំប៊ី David Ospina, កីឡាករប្រេស៊ីល Luiz Custavo និង Anderson Talisca រួមទាំងកីឡាករកាមេរ៉ូន Vincent Aboubakar។ បើតាមប្រភពបន្ថែមឱ្យដឹងថា ខ្សែបម្រើអ៊ូបេគីស្ថាន Jaloliddin Masharipov មានភាគរយខ្ពស់ជាងគេក្នុងការចាកចេញ និងទុកកូតាបរទេសសម្រាប់កីឡាករ Cristiano Ronaldo៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក