លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ៊ុយក្រែន ច្រានចោលរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលទទួលស្គាល់ការឈ្លានពានពីរុស្សី

អ៊ុយក្រែន៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានបញ្ជាក់សាជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងគៀវ បដិសេធចោលទាំងអស់នូវរាល់កិច្ចព្រមព្រៀងសន្តិភាពទាំងអស់ជាមួយទីក្រុងម៉ូស្គូ ដែលបានចងក្រងអនុញ្ញាតឱ្យរុស្សីរក្សាទុកនូវរាល់ដែនដីទាំងឡាយណាដែលបានឈ្លានពាន និងរឹបអូសដោយកងកម្លាំងរុស្សី។

ថ្មីៗនេះ លោកប្រធានាធិបតីរុស្សី វ្លាឌីមៀរ ពូទីន Vladimir Putin បានប្រាប់ទៅកាន់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ក្នុងជំនួបមួយថា តាមពិតទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបើកទូលាយនូវការទទួលស្វាគមន៍រាល់ជំនួប និងកិច្ចពិភាក្សាជាមួយទីក្រុងគៀវ ប៉ុន្តែតម្រូវឱ្យអ៊ុយក្រែនទទួលស្គាល់ និងព្រមទាំងទទួលយកនូវការបាត់បង់ទឹកដីដែលបានទាមទារដោយរុស្សីជាមុនសិន។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានសរសេរនៅលើបណ្តាញ Twitter របស់លោកយ៉ាងដូច្នេះថា៖ “មូលហេតុអ្វីទើបបានជារឿងមិនអាចទៅរួចដែល (អ៊ុយក្រែន) មិន បង្កើតកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្សី?”

លោកបានបន្តទៀតថា៖ “សហព័ន្ធរុស្សី (លោក ពូទីន) នៅក្រោមពាក្យថា “ចរចា” បានស្នើឱ្យអ៊ុយក្រែន និងពិភពលោកទាំងមូលទទួលស្គាល់ថា “វាជារឿងត្រឹមត្រូវក្នុងការដណ្តើមយកទឹកដីបរទេស” និង “ដើម្បីជួសជុលផលវិបាកផ្លូវច្បាប់ចំពោះការសម្លាប់រង្គាលនៅលើទឹកដីបរទេស” ដែលប្រាកដណាស់ថា នេះគឺជារឿងដែលមិនអាចទទួលយកបាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក