ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារទី៣៩៥ ដែលបានកូនភ្លោះបី

ភ្នំពេញ៖ ជំនួយការផ្ទាល់ នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក សេង ទៀង បាននាំយកអំណោយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋសំរាលទារកភ្លោះបីនាក់ កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។

អំណោយសប្បុរសធម៌ទាំងនោះរួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

លោក សេង ទៀង បានឱ្យដឹងថារយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន ៣៩៥គ្រួសារហើយដែលបានទទួលអំណោយឧបត្ថម្ភសប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេនៅពេលឆ្លងទន្លេរួច។

លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារក មិនទាន់មានភាពល្អប្រសើរ ត្រូវបំប៉នសុខភាព លោក សេង ទៀង បានធ្វើការផ្តាំផ្ញើជូនដល់ក្រុមគ្រួពេទ្យឯកទេស បន្តយកចិត្តទុកដាក់តាមដានសុខភាពជូនដល់គ្រួសារកូនភ្លោះបីនាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំងសុខភាពក្នុងមន្ទីរពេទ្យឲ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក