ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសផ្អាកដំណើរការ "ផ្សារកំពង់ស្ពឺ" រយៈពេល ១៤ថ្ងៃ

កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការជូនដំណឹងទៅកាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាពិសេសប្រជាពលរដ្ឋរស់នៅជុំវិញ "ផ្សារកំពង់ស្ពឺ" អំពីការផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្ន ក្រោយរកឃើញមានអាជីវករក្នុងផ្សារកំពង់ស្ពឺ មានវិជ្ជមានកូវីដ-១៩។

ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន សម្រាប់ផ្សារកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ភូមិ ពាណិជ្ជកម្ម សង្កាត់ រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរខេត្តក៏បានអំពាវនាវឱ្យសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងមន្រ្តីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅខាងក្រោម៖




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក