ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Walmart ចង់ទិញទំនិញបន្ថែពីកម្ពុជាទៅលក់ក្នុងផ្សាររបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន Walmart ដែលជាបណ្ដាញផ្សារដ៏ធំនៅសហរដ្ឋអាមេរិកមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងការបង្កើតការងារ និងនាំទំនិញពីកម្ពុជាទៅដាក់លក់នៅក្នុងផ្សាររបស់ខ្លួន។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជានាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោកស្រី Anbinh Phan បានលើកឡើងថាក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម»។

ជាមួយគ្នានេះតំណាងអ្នករងស៊ីដ៏ធំនៅអាមេរិកនេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

រដ្ឋមន្រ្តីពាណជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ លោកថា ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្រសួងពាណីជ្ជកម្មបានដក់ស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រីថា៖ «ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បច្ចុប្បន្នក្រុមហ៊ុន Walmart បានបញ្ជាទិញនូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជាទៅលក់ក្នុងផ្សាររបស់ខ្លួន។

Walmart គឺជាផ្សារលក់ដុំលក់រាយរបស់អាមេរិក ដែលបានប្រតិបត្តិបការតាំងពីឆ្នាំ១៩៦២ និងបានបន្តបើកហាងរាប់ពាន់សាខានៅក្នុងសហរដ្ឋអាមេរិក បច្ចុប្បន្ន Walmart ដំណើរការហាង និងក្លឹបប្រហែល ១០ ៥០០ ក្នុងប្រទេសចំនួន២៤ និងមានលក់តាមអនឡាញផងដែរ។ ជាផ្សារដែលមានបុគ្គលិកជាង ២,៣លាននាក់ ក្នុងនោះ ១,៦លាននាក់ធ្វើការនៅសហរដ្ឋអាមេរិក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក