ភ្នំពេញ៖ នៅថ្ងៃទី៦ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ មករា ២០២៣។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦១៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥៣១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៩៣ករណី(ជាប្រភេទអូមីក្រុង) ៕