ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឱ្យអត់ទាំងអស់គ្នាទៅ! ឈ្លោះគ្នាដណ្ដើមភ្ញៀវនៅឆ្នេរសាធារណៈ ឥឡូវអាជ្ញាធរចាត់វិធានឈប់ឱ្យលក់ហើយ

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងព្រះសីហនុបានចុះណែនាំដល់ពលរដ្ឋអ្នកលក់ដូរនៅឆ្នេរលំហែកាយ ឱ្យបញ្ចប់សកម្មភាពវាតទីលើឆ្នេរសាធារណៈលក់ដូរអាណាធិបតេយ្យទៀត បន្ទាប់ពីបានឈ្លោះគ្នាដណ្ដើមកន្លែងលក់ និងដណ្ដើមភ្ញៀវបង្ហោះពេញបណ្ដាញសង្គម។

គួរឱ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញនេះអ្នកលក់ពីក្រុមនៅតាមឆ្នេរមួយក្នុងក្រុងព្រះសីហនុបានឈ្លោះគ្នាដណ្តើមវាតទីដីឆ្នេរសាធារណៈសម្បត្តិរដ្ឋ ដែលជាឆ្នេរសារធាណៈសម្រាប់ពលរដ្ឋទូទៅមកលេងកំសាន្ត។ សកម្មភាពអ្នកលក់ដូរឈ្លោះដណ្តើមកន្លែងឱ្យភ្ញៀវទេសចរ ដោយគ្មានការចេះចែករំលែកគ្នា ថែមទាំងបង្ហោះសកម្មភាពឈ្លោះគ្នា ក្នុងបណ្តាញសង្គម ធ្វើឲ្យគ្មានសណ្តាប់ធ្នាប់ក្នុងសង្គមប៉ះពាល់អាជ្ញាធរមូលដ្ឋានថែមទៀត។

គួររំលឹកថារដ្ឋបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ បានប្រកាសជាសាធារណៈម្តងទៀត ដល់សាធារណៈជនឱ្យបានដឹងថា ឆ្នេរសាធារណៈទុកសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរមកលេងកម្សាន្ត ដោយពុំមានតម្រូវឲ្យបង់ប្រាក់នោះទេ។

ប្រកាសរបស់រដ្ឋបាលក្រុងជាថ្មីម្តងទៀតនេះ ធ្វើឡើងក្រោយមានអ្នកឆ្លៀតឱកាសចាប់យកកន្លែងមួយចំនួនដាក់តុកៅអីសម្រាប់ជួលឲ្យភ្ញៀវទេសចរ។

រដ្ឋបាលក្រុងព្រះសីហនុបញ្ជាក់ថា ការមកលេងកម្សាន្តនៅតាមឆ្នេរ គឺមិនមានការបង់ប្រាក់ទេ បងប្អូនអាចក្រាលកន្ទេលអង្គុយលេង ឬពិសារម្ហូបអាហារបានជាធម្មតា ប៉ុន្តែមិនអនុញ្ញាតឲ្យមានវាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។

ករណីអ្នកទេសចរជួបប្រទះការទារលុយតាមឆ្នេរសាធារណៈ សូមទាក់ទងក្រុមការងាររដ្ឋបាលក្រុងទូរស័ព្ទលេខ 096 723 6600៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក