ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញសពទារកម្នាក់ច្រកថង់រុំជាមួយសារុងទម្លាក់ចោលនៅក្បែររបងសាលាកសិកម្មចំការដូង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ប្រទះឃើញសាកសពទារកម្នាក់ដែលច្រកថង់រុំជាមួយសារុងដែលប្រលាក់សុទ្ធតែឈាមត្រូវបានទម្លាក់ចោលក្នុងគំនរសំរាមក្បែររបងសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចៅសង្កាត់ដង្កោ លោកស្រី សឿង សេរី បានប្រាប់មក EAC News ឱ្យដឹងថា សាកសពទារកនោះ គឺជាទារកដែលទើបតែកើត ហើយស្លាប់ ហើយត្រូវបានឪពុកម្តាយយកមកទម្លាក់ចោលនៅក្នុងគំនរសំរាមដែលអ្នកអនាម័យបានប្រទះឃើញ។

បើតាមលោកស្រីចៅសង្កាត់ដង្កោ សាកសពទារកនោះត្រូវបានអាជ្ញាធរចាត់ចែងបញ្ជូនទៅវត្តដើម្បីធ្វើបុណ្យ។ តែយ៉ាងណាគេមិនទាន់ដឹងថា ទារកនោះស្លាប់ដោយសារអ្វីនៅឡើយទេ ខណៈអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកឪពុកម្តាយ និងសាច់ញាតិរបស់ទារកនោះ។

ជុំវិញករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋខ្លះបានបង្ហោញក្តីអាណិតអាសូរចំពោះទារកនោះ និងបានបញ្ចេញមតិចំពោះទង្វើដែលគ្មានទំនួលខុសត្រូវមួយនេះ។ ពលរដ្ឋថា បើជ្រុលជាបង្កើតគ្នា ហើយស្លាប់ ម៉្តេចមិនព្រមយកគ្នាទៅកប់ឱ្យត្រឹមត្រូវ បែរជាយកគ្នាមកទម្លាក់ចោលដោយគ្មានស្រណោះសូម្បីតែបន្តិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក