លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

កម្ពុជាប្រកាសទទួលស្វាគមន៍អ្នកទេសចរណ៍ចិនបន្ទាប់ពីប្រទេសនេះបើព្រំដែនវិញ

ភ្នំពេញ៖ ក្រសូងទេសចរណ៍បានប្រកាសស្វាគមន៍អ្នកទេសចរពីប្រទេសចិនដោយសង្ឃឹមថាការវិលត្រលប់នៃអ្នកទេសចរចិននឹងនាំឱ្យមានការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៍មានស្ដីពី កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅទេសចរចិន ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជាក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិនក៏ដូចជា ទេសចរអន្តរជាតិផ្សេងទៀតដែរ។ 

រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តនូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២ កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

ក្រសួងទេសចរណ៍បញ្ជាក់ថា៖ «កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជាប្រទេសដែលបានទទួលនូវការវាយតម្លៃពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដួសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនរស់ជាមួយជំងឺកវីដ-១៨ តាមគម្តងប្រក្រតីភាពថ្មី»

គួរឱ្យដឹងដែរថាមុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទសចរណ៍ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ទ្រីលានដុល្លារ)។ 

ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកទេសចរចិនប្រមាណមានជាង ២,៣លាននាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦លាននាក់) គិតជាចំណូលស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ប៊ីលានដុល្លាររបស់កម្ពុជា។ ដោយឡែកបន្ទាប់ពីវិបត្តិកូវីដ-១៩ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក