ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ទុកពេល ១០ថ្ងៃឱ្យពលរដ្ឋទៅត្រួតពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះដែលត្រូវលុបចេញ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដែលពលរដ្ឋបានមកចុះរួចហើយ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលផ្សាយនៅថ្ងៃទី០៥ ខែមករានេះ គ.ជ.ប ទុកពេល ១០ថ្ងៃដើម្បីឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឱ្យមកត្រួតពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទន្និន័យផ្សេងៗ ហើយក៏អាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។ 

គ.ជ.ប បានបញ្ជាក់ថា៖ «ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ បិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)»

បើតាម គ.ជ.ប ការប្តឹងតវ៉ា អាចធ្វើទៅបាន បើកាលណាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែពិនិត្យឃើញថាមានការបាត់ឈ្មោះរបស់ក្នុងបញ្ជីបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែរ ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលបានផ្ដល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ 

ជាមួយគ្នានេះ ការប្តឹងជំទាស់ ក៏អាចធ្វើឡើងបានចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ច្រើនជាងមួយកន្លែង។

គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើល ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា កុំបីអាក់ខាន។

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក សោម សូរីដា បានថ្លែងប្រាប់មកកាន់ EAC news ថា មនុស្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតគឺមានប្រមាណ ៨ម៉ឺន ៨ពាន់នាក់។ លោកបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត គឺជាអ្នកដែលបានទទួលមរណភាព អ្នកដែលបានផ្លាស់លំនៅឋានថ្មីចេញពីឃុំសង្កាត់ចាស់ទៅឃុំសង្កាត់ថ្មី និងអ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត។

លោកបន្តថា ចំពោះករណីអ្នកដែលមានឈ្មោះបោះឆ្នោតហើយ ប៉ុន្តែខកខានមិនបានទៅបោះឆ្នោតនៅឆ្នាំកន្លងៗមក ឈ្មោះរបស់ពួកគេក៏នៅតែរក្សាក្នុងបញ្ជីបោះឆ្នោតដដែល ពោលពុំមានការលុបចេញពីបញ្ចីបោះឆ្នោតឡើយ។ 

គូសបញ្ជាក់ថា ពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់បានមកចុះឈ្មោះបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក