ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

រដ្ឋាភិបាលដំឡើងប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយអនុក្រឹត្យចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការដំឡើងប្រាក់ឧបត្ថម្ភនេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។

ក្នុងអនុក្រឹត្យនោះ រដ្ឋាភិបាលបានដំឡើងប្រាក់ខែដល់ប្រធានក្រុមប្រឹក្សារាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ចំនួន ១ ៥៧០ ០០០រៀល។ សមាជិកក្រុមប្រឹក្សារាជធានី សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ១ ១៩៥ ០០០រៀល។ ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក និងប្រធានក្រុមប្រឹក្សាខណ្ឌ ចំនួន ១ ២៨៥ ០០០រៀល។ សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខណ្ឌ ចំនួន ៩៧០ ០០០រៀល។ មេឃុំ ចៅ សង្កាត់ ចំនួន ១ ២៤០ ០០០រៀល។

ចំពោះប្រាក់ឧបត្ថម្ភជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ និងចៅសង្កាត់រងទី២ ក៏ត្រូវដំឡើងដល់ត្រឹម ៩៣០ ០០០រៀល។ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន ៨២០ ០០០រៀល។ មេភូមិ ចំនួន ៥១០ ០០០រៀល។ អនុប្រធានភូមិ ចំនួន ៣៩០ ០០០រៀល ហើយសមាជិកភូមិ ចំនួន ៣៦០ ០០០រៀល។

ដោយឡែកប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានដំឡើងផងដែរ។ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី និងខេត្ត ចំនួន ១ ៥៧០ ០០០រៀល។ អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី និងខេត្តចំនួន១ ១៩៥ ០០០រៀល។ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង និងស្រុកចំនួន ១ ២៨៥ ០០០រៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក