ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សូមប្រុងប្រយ័ត្នក្មេងតូចៗ លេបម្ចុល លេបកាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ

សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប បានធ្វើការឆ្លុះចាប់កាក់ចេញពីបំពង់អាហារ និងម្ចុលចេញពីក្រពះលើកុមារពីរនាក់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

ករណីទី១ គឺជាកុមារា អាយុ ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានចូលមកសម្រាក នៅអគារសង្រ្គោះបន្ទាន់ទី២ ដោយសារបានលេបកាក់ចូលក្នុងបំពង់អាហាររយះពេល ៣ខែមកហើយ ហើយដោយសារឪពុកម្តាយរបស់កុមាររូបពុំមានលទ្ធភាពធ្វើដំណើរ ទើបធ្វើឲ្យគាត់មានការយឺតយ៉ាវក្នុងការមកទទួលការព្យាបាល។

ករណីទី២ គឺជាកុមារា អាយុ ១១ខែ មកពីស្រុកពួក ខេត្តសៀមរាប បានចូលមកសម្រាក នៅអគារសង្រ្គោះបន្ទាន់ទី១ ដោយសារបានលេបម្ជុលចូលក្នុងក្រពះរយះពេល ១២ម៉ោង។

មន្ទីរពេទ្យបញ្ជាក់ថាការព្យាបាលទាំងអស់គឺមិនគិតថ្លៃសំរាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង និងសូមអរគុណចំពោះការគាំទ្រ និងការបរិច្ចាគពីសប្បុរសជនទាំងអស់ដែលភាគច្រើនជា ប្រជាជនស្វីស និង ប្រជាជនកម្ពុជាដល់មូលនិធិគន្ធបុប្ផាប្រទេសស្វីសនិងមូលនិធិគន្ធបុប្ផាកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក