ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកែប្រែនិងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិល។ នេះបើតាមអនុក្រឹត្យចេញនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣០០ ០០០រៀល។

ដោយឡែក គ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០រៀល ដល់ប្រមាណ ១ ៤០០ ០០០រៀល ចំពោះបៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ដល់ប្រមាណ ១ ២៥១ ០០០រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧រៀល។

លើសពីនេះ បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៣។

ជាមួយគម្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនេះ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ប៊ីលានរៀល ឬប្រមាណ ២ ២៩៥លានដុល្លារអាមេរិក សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋនៅក្នុងឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា អនុក្រឹត្យស្ដីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះតទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក