ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកសិកម្មកំពុងរៀបចំប្រព័ន្ធផលិតកម្មថ្មីដែលធានាដល់តម្លៃផលិតផលកសិកម្មកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងនឹងរៀបចំប្រព័ន្ធផលិតកម្មថ្មីដោយផ្តោតលើផលិតផលក្នុងស្រុក និងទីផ្សារក្រៅស្រុក ហើយក្រសួងក៏នឹងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញបន្ថែមទៀតលើការបើកទីផ្សារផលិតផលកសិកម្មក្នុងស្រុក និងបើកទីផ្សារសេរីតាមរយៈយន្តការផ្សេងៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធផលិតកម្មថ្មីនេះនឹងក្លាយជាភារកិច្ចដ៏សំខាន់ថ្មីមួយទៀតរបស់ក្រសួងកសិកម្មដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្មនៅកម្ពុជា។ ប៉ុន្តែលោកបន្តថា រចនាសម្ព័ន្ធថ្មីក្នុងវិស័យកសិកម្មនេះ នឹងត្រូវប្រើពេលយូរបន្ថែមទៀត ហើយក៏ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកថា ការបង្កើតឱ្យមានទស្សនទានថ្មីក្នុងវិស័យកសិកម្មនេះគឺដើម្បីជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជាមានភាពរីកចម្រើនឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងកាត់បន្ថយអត្រាក្រីក្រនៅកម្ពុជា។

លោកនិយាយដូច្នេះថា៖ «នៅពេលដែលយើងមានរចនាសម្ព័ន្ធក្នុងវិស័យកសិកម្មច្បាស់លាស់ មិនមែនរចនាសម្ព័ន្ធថ្នាក់ជាតិ និងជារចនាសម្ព័ន្ធរដ្ឋទេ តែជារចនាសម្ព័ន្ធនៅក្នុងវិស័យឯកជន ដែលរួមមានកសិករ ពាណិជ្ជករ អ្នកផលិត គឺយើងបង្កើតឱ្យមានអង្គការលេខមួយដែលមានភាពរស់រវើក ហើយអាចបន្សាំខ្លួនទៅហ្នឹងទីផ្សារបាន។ ឥឡូវនេះ ប្រជាកសិករនៅមានផ្នត់គំនិតចង់ដើរតែឯង ស្រួលលឿន ប៉ុន្តែបើយើងរៀបចំឱ្យដើរជាមួយគ្នា គឺយើងនឹងដើរបានឆ្ងាយ ចំណុចនេះសំខាន់ណាស់ ដើរតែឯងដួល អត់មានអ្នកណាលើកទេ ប៉ុន្តែបើដើរជាមួយគ្នា មានគ្នីគ្នាជួយគ្រា »

លោកបានគូសបញ្ជាក់ថា បើកាលណារៀបចំប្រព័ន្ធផលិតកម្មថ្មីទទួលបានជោគជ័យ នោះនឹងអាចធានាបាននូវស្ថិរភាពទីផ្សារមួយយ៉ាងជាក់លាក់ ពោលនឹងធានាបានទាំងបរិមាណមានគុណភាព និងធានាបានទាំងតម្លៃខ្ពស់ផង។ ជាពិសេសសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក។

លោកថា៖ «នៅពេលដែលការចងក្រង (ប្រព័ន្ធផលិតកម្មថ្មី) នេះបានជាក់លាក់ ការប៉ាន់ស្មានទំហំទីផ្សារ ក៏នឹងងាយស្រួល ការរៀបចំផែនការផលិតកម្មក៏នឹងបានច្បាស់លាស់។ អ៊ីចឹងវាខុសគ្នារវាងការរៀបចំជាទីផ្សារសេរីសុទ្ធសាធ ប្រសិនយើងទុកឱ្យកសិករសម្រេចដោយខ្លួនឯងថាចង់ដាំអី គាត់នឹងប្រឈមទៅហ្នឹងស្ថានភាពពេលប្រមូលផលហើយ ទីផ្សារមានការប្រែប្រួលតែម្តង»

លោក ឌិត ទីណា បានបន្ថែមថា ក្រសួងកសិកម្មនឹងចងក្រងជាសហព័ន្ធសហគមន៍ដែលរួមមានទាំងការផ្គត់ផ្គង់វត្ថុធាតុដើម ការផលិត និងការដឹកជញ្ជូនជាដើម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក