ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកកាសែតអាមេរិកដែលបានសម្ភាសន៍ជាមួយ ប៉ុល ពត ទទួលមរណភាពក្នុងអាយុ ៦២ឆ្នាំ

ភ្នំពេញ៖ លោក Nate Thayer ជាអ្នកកាសែតអាមេរិកតែម្នាក់គត់ ដែលបានធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ក្នុងឆ្នាំ១៩៩៧ បានទទួលមរណភាព ក្នុងអាយុ ៦២ឆ្នាំ។

លោក Nate Thayer បានទទួលមរណភាព កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ លោកមានជំងឺជាច្រើន បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែមកហើយ។ នេះបើតាមបងប្រុសលោកThayer បញ្ចាក់ដល់សារព័ត៌មាន AFP។

លោក Thayer បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរាយការណ៍ព័ត៌មានពីនយោបាយកម្ពុជា និងសង្គម ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមផង ដែលបានកាប់សម្លាប់រង្គាលមនុស្សច្រើនជាងមួយលាននាក់ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

បទសម្ភាសន៍ឆ្នាំ១៩៩៧ របស់គាត់ជាមួយមេដឹកនាំរបបប្រល័យពូជសាសន៍នៃខ្មែរក្រហម គឺជាលើកទីមួយក្នុងរយៈពេលពីរទសវត្សរ៍ដែល ប៉ុល ពត បានជួបជាមួយអ្នកសារព័ត៌មាន។

គួរឱ្យដឹងដែលថា លោក Thayer បានចាប់ផ្ដើមការងារដំបូងជាអ្នកកាសែតបម្រើការឱ្យទីភ្នាក់ងារសារព័ត៌មាន Associated Press នៅឆ្នាំ១៩៨៩ និងកាសែតចំនួនទៀតដូចជា Phnom Penh Post និង Far Eastern Economic ជាដើម។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសសេរលើបណ្តាញសង្គម ចូលរួមរំលែកទុក្ខអ្នកកាសែតអាមេរិកមួយរូបនេះផងដែរ។

លោកថា៖ «ទើបទទួលដំណឹងពីមិត្តភក្តិអ្នកកាសែតនៅក្រៅប្រទេសអោយដឹងថា Nate Thayer អ្នកកាសែតជើងចាស់ម្នាក់ និងជាអ្នកកាសែតបស្ចឹមប្រទេសតែម្នាក់គត់ដែលបានធ្វើសម្ភាសន៍ ប៉ុល ពត ក្រោយ ៧ មករា ១៩៧៩ បានទទួលមរណភាពកាលពីថ្ងៃទី៣ មករា ២០២៣ នេះហើយ ។ សូមព្រលឹងលោកបានទៅកាន់សុគតិភព»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក