ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ណែនាំនីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជនក្នុងសំណុំរឿងព្រហ្មទណ្ឌ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំស្ដីពីនីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីធានានូវដំណើរការក្ដី និងការពារសតិអារម្មណ៍ជនរងគ្រោះ។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឲ្យដឹងថា កន្លងមកក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេសដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លោកបានបញ្ជាក់ឱ្យដឹង ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ ទៅនឹងសំណូមពរនៃស្ថានភាពពិសេស នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹមតែអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្តីនោះទេ ប៉ុន្តែក៏អាចធ្វើឲ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការពារដោយច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង។

ក្នុងសេចក្តីណែនាំបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបអង្កេត ស៊ើបសួរ និង ជម្រះក្តី ចំពោះអនិតិជនអាយុក្រោម ១០ឆ្នាំយ៉ាងតិច ព្រះរាជអាជ្ញាអាចចុះទៅកាន់លំនៅដ្ឋាន ឬទីកន្លែងដែលជនរងគ្រោះស្ថិតនៅផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាបំពេញ និងអនុវត្តកិច្ចនីតិវិធីចាំបាច់ផ្សេងទៀត និងអាចអមដោយមេធាវី ឬអាចត្រូវបានតំណាងដោយមេធាវីក្នុងដំណាក់កាលជម្រះក្តី។

គួរឱ្យដឹងដែលថា កាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិចារណាកុំឱ្យនាំយកកុមារីរងគ្រោះដោយការរំលោភបំពានអាយុក្រោម ៥ឆ្នាំឡើងតុលាការ តាមសំណើរប្រធានអង្គការអាហ្វេស៊ីបកម្ពុជា ដោយថានៅពេលកុមាររងគ្រោះឡើងតុលាការ ជួបជាមួយជនល្មើស នាំឲ្យពួកគេកាន់តែភ័យខ្លាចថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក