ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចំណូលពីការលក់សំបុត្រទស្សនាអង្គរកើនបានជាង ២ ០០០ភាគរយក្នុងនៅឆ្នាំ២០២២

សៀមរាប៖ កម្ពុជារកចំណូលបានជាង «១១លានដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១២ខែ ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង ២ ០០០ភាគរយធៀបនឹងឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីចុងសប្ដាហ៍មុន ឱ្យដឹងថាចំណូលចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ១២ខែ ដើមឆ្នាំ២០២២នេះ មានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង ២ ០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ខណៈទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២ ១៣៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ បានចំនួន ៩០ ៤៥០ដុល្លារផងដែរ ដោយឡែក ចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស មានចំនួន ១៦៥ ៣០៨ដុល្លារ។

គួររំលឹកដែលថា ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» សម្តេចតេជោ ហ៊ុន សែន រំពឹងថាកម្ពុជានឹងមានទេសចរផ្ទៃក្នុង ១១លាននាក់ និងបរទេស ៧លាននាក់ នៅឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក