ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោប្រើពាក្យមួយឃ្លារម្លឹកពីការដឹកនាំគ្រួសារនិងនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រើពាក្យស្លោកមួយថា «ស្រែធំប្រើពូជច្រើនទទួលបានផលច្រើន ស្រែតូចប្រើពូជតិចទទួលបានផលតិច»។ សម្ដេចតេជោបញ្ជាក់ថានេះជាក្រឹត្យក្រមធម្មជាតិមិនថាគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ដោយអមជាមួយរូបភាពមួយសន្លឹកថតជុំគ្រួសារជាមួយនឹងអត្ថន័យថា៖ «ស្រែធំប្រើពូជច្រើនទទួលផលច្រើនស្រែតូចប្រើពូជតិចទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិមិនថាក្នុងគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។ ចាប់ផ្តើមពីមនុស្ស ២នាក់កើនដល់ ៣២នាក់នៃគ្រួសារមួយនេះ។សង្ឃឹមថាសំដីខ្ញុំនិយាយនេះបងប្អូននឹងយល់»។

ពាក្យរបស់សម្ដេចតេជោមួយឃា្លនេះអាចទាញចេញជាពីរទិដ្ឋភាពគឺក្រុមគ្រួសារ និងការដឹកនាំនយោបាយ។

ការដឹកនាំគ្រួសារគឺសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដើមចេញតែ ២នាក់ប៉ុណ្ណោះបានបង្កើតគ្រួសារនៅឆ្នាំ១៩៧៦ និងបានបង្កើតគ្រួសារតូចមួយនៅឆ្នាំ១៩៧៧ និងផ្ដើមមានបុត្រាបុត្រីជាបន្តបន្ទាប់ដែលអាចនិយាយបានថាជាគ្រួសារធំមួយដែលមានសមាជិក ៦នាក់នៅឆ្នាំ១៩៨២។ ផ្ដើមចេញពីគ្រួសារនេះហើយសម្ដេចតេជោបានពុះពារថែរក្សា ការពារ បណ្ដុះបណ្ដាលដល់កូនៗរហូតដល់ពួកគេមានចំណេះដឹង មានការងារធ្វើ និងបង្កើតគ្រួសាររៀងខ្លួន ដែលរហូតមកដល់ពេលនេះមានសមាជិកសរុបចំនួន ៣២នាក់ហើយ ដែលជាកម្លាំងស្នូលមួយនៃគ្រួសារត្រកូលហ៊ុននៅកម្ពុជា។

ទិដ្ឋភាពមួយទៀតគឺការដឹកនាំនយោបាយ។ បច្ចុប្បន្នសម្ដេចតេជោគឺប្រធានគណបក្សដែលមានឥទ្ធិពលជាងគេនៅកម្ពុជាបក្សប្រជាជន។

គណបក្សប្រជាជនកម្ពុជាបានផ្ដើមចេញពីកម្លាំងតស៊ូវាយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩ ដែលពេលនោះមានសមាជិកតែប៉ុន្មាននាក់ប៉ុណ្ណោះ រហូតកសាងកម្លាំងនយោបាយដល់រាប់លាននាក់ក្នុងឆ្នាំ២០២២នេះ។ ភាពជោគជ័យរបស់គណបក្សគឺអាស្រ័យលើភាពជាអ្នកដឹកនាំបក្សដែលផ្ដល់ទំនុកចិត្តដល់សមាជិក ផ្ដល់ឱកាសដល់មនុស្សគ្រប់រូបក្នុងការចូលរួមនិងប្រើសមត្ថភាពរបស់ពួកគេក្នុងការបម្រើជាតិ ប្រជាជន ដែលធ្វើឱ្យគណបក្សមានកម្លាំងធនធានមនុស្សកាន់ត្រែច្រើន ហើយធនធានមនុស្សកាន់តែច្រើននេះនឹងបង្កើនធនធានមនុស្សឱ្យច្រើនឡើងថែមទៀតតាមរយៈសមត្ថភាពដឹកបក្ស ដែលបានបង្ហាញដូចពាក្យស្លាករបស់សម្ដេចតេជោគឺ «ស្រែធំត្រូវប្រើពូជច្រើនទទួលបានផលច្រើន»។

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះគឺជាខួប ៤៧ឆ្នាំនៃការរៀបអាពាហ៍ពិពាហ៍សម្ដេចតេជោ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះគឺជាខួប ៤៣ឆ្នាំនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ជារួមគឺសម្ដេចតេជោជោគជ័យទាំងការដឹកនាំគ្រួសារ និងគណបក្ស ការបង្កើតកម្លាំងស្នូលដើម្បីគ្រួសារគឺជាកម្លាំងដែលបង្ហាញពីភាពរឹងមាំ ភាពខ្លាំងរបស់ក្រុមគ្រួសារឆ្លើយតបនឹងមជ្ឈដ្ឋានខាងក្រៅ ខណៈការដឹកនាំបក្សដោយមានទស្សនវិស័យ ការចេះប្រើប្រាស់មនុស្ស គឺបានទាក់ទាញការចូលរួមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលបានធ្វើឱ្យគណបក្សកាន់តែធំ និងរឹងមាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក