ភ្នំពេញ៖ នៅថ្ងៃទី៥ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ មករា ២០២៣។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦១៥នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥១៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៩១ករណី(ជាប្រភេទអូមីក្រុង) ៕