ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ រៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?

ភ្នំពេញ៖ ថ្ងៃស្អែកគឺជាខួប៤៧ឆ្នាំ នៃថ្ងៃរឿងអាពាហ៍ពិពាហ៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្ដីស្នេហាដែលមានអាយុកាលជាងកន្លះសតវត្សនេះ ឆ្លងកាត់ការលំបាក។ ការតស៊ូនិងការប្រឈមជាច្រើនទម្រាំមកដល់ពេលបច្ចុប្បន្ន។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេក របស់សម្ដេចនៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នេះថា សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមិននឹកស្មានថាអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកក្នុងសម័យសង្គ្រាមសម័យខ្មែរក្រហមនិងក្រោយខ្មែរក្រហម។

សម្ដេចទាំងពីរក៍មិនបានគិតថាមានកូននិងចៅចំនួនច្រើនដូចសព្វថ្ងៃនេះដែរ។

សម្ដេចតេជោបានបង្ហាញមេរៀននៃក្ដីស្រឡាញ់របស់សម្ដេចនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតថា៖ «រៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ»។

សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ ខែមករា ឆ្នំា១៩៧៦ ក្នុងសម័យខ្មែរក្រហមដោយពុំមានការប្រគុំភ្លេងច្រៀងជូនពរអ្វីនោះទេ តែក្ដីស្រឡាញ់នេះបានឋិតថេររហូតមកដល់ពេលបច្ចុប្បន្ន។

បើទោះបីមកដល់ពេលនេះមានអាយុកាល ៤៧ឆ្នាំហើយក្ដីតែជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ។

សម្ដេចតេជោតែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យថាបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។

ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។

សម្ដេចតេជោ គឺជាប្ដីដែលការពារកិត្តិយសប្រពន្ធដ៏អស្ចារ្យម្នាក់។ អ្នកនយោបាយប្រឆាំងម្នាក់ត្រូវរត់ចោលស្រុកលែងហ៊ានចូលស្រុកវិញ ដោយសារពាក្យប្រមាថមួយចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម ដែលសម្ដេចតេជោ ចាត់ទុកជាការប្រមាថដែលមិនអាចទទួលបាន។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានីភ្នំពេញ សម្ដេចតេជោ បានរម្លឹកថាសម្ដេចនៅតែចងចាំនូវការឈឺចាប់នេះ ហើយសម្ដេចថាបើត្រូវប្រយុទ្ធគ្នានៅជាតិក្រោយដើម្បីការពារកិត្តិយសប្រពន្ធក៏សម្ដេចនឹងធ្វើផងដែរ។

សម្តេចតេជោថា៖ «អ្នកឯងប្រមាថប្រពន្ធខ្ញុំ ថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនរបស់ខ្ញុំជាកូន របស់មេដឹកនាំវៀតណាម។ បើខ្ញុំមិនប្រតិកម្ម ខ្ញុំមិនមែនជាមនុស្សទេ! អញ្ចឹងបានខ្ញុំប្រាប់មេដឹកនាំក្នុងប្រទេសមួយចំនួនថា ខ្ញុំអត់ទទួលយកបានទេចំណុចនេះ រឿងចង់ទៅជាស្អីទៅចុះតែរឿងកន្លែងហ្នឹងមួយ អ្នកឯងមិនប៉ះប៉ូវឲ្យខ្ញុំ ខ្ញុំថាទោះបីជាជាតិក្រោយក៏ត្រូវតែប្រយុទ្ធគ្នា ពុំអាចទទួលយកការប្រមាថបែបនេះបានទេ។ ប្រពន្ធកូនរបស់ខ្ញុំកំសត់ខ្លាំងណាស់មុនពេលដែល បានមកជួបខ្ញុំវិញ ខ្ញុំមិនដឹងថា ប្រពន្ធនិងកូនខ្ញុំត្រូវស្លាប់ ឬរស់នោះទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក