ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនៅលើភ្នំបូកគោនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំលើពិភពលោក

កំពត៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងថាព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងលើពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សំដីរបស់លោក ជា សុផារ៉ា ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រធំ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់ លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីដ៏ផូផង់របស់ប្រជាពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ។

លោកបានឱ្យដឹងថា ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោនេះ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសសុំសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនរុងរឿង លើសពីនេះព្រះពុទ្ធប្បដិមា ដែលសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតនៅក្នុងចំណោមព្រះពុទ្ធប្បដិមាដ៏ខ្ពស់ៗនៅលើពិភពលោកផងដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សុខាអូតែល ដែលបានរួម ចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោ និងបានផ្តួចផ្តើមសាងសង់ ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅ ជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជាណា ចក្រកម្ពុជានិងពិភពលោក»។

គួរបញ្ជាក់ដែរថា ព្រះពុទ្ធប្បដិមានេះ សាងសង់នៅលើខ្នងភ្នំបូកគោ ដែលមានកម្ពស់ ៩៦២ម៉ែត្រ ពីផ្ទៃសមុទ្រក្នុងភូមិសាស្រ្តវាលស្រែ ៥០០ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយសាងសង់ពីបេតុងអាមេ មានពណ៌មាស ដោយគម្រោងសាងសង់នេះចំណាយថវិកាប្រមាណ ៣០លានដុល្លារ នឹងប្រើរយៈពេល ៤ឆ្នាំ ដើម្បីបញ្ចប់គម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក