ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីបណ្តឹងលើលោកប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តថាលោកគ្មានកំហុស ហើយថែមទាំងថាលោកជាអ្នកដឹកនាំប្រកបដោយសមិទ្ធផលល្អ

ត្បូងឃ្មុំ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រូ និងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការចោទប្រកាន់លើប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ថាលោកជាមេក្លោងនៅពីក្រោយការប្រព្រឹត្តអំពើពុករលួយដោយកិបកេងថវិកាជាតិ និងការកាត់ប្រាក់ខែគ្រូមួយចំនួន រដ្ឋបាលខេត្តត្បូងឃ្មុំបានចាត់តាំងមន្ត្រីចុះទៅត្រួតស្រាវជ្រាវអង្កេត និងដោះស្រាយ។

ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តត្បូងឃ្មុំដែលចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថាបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានចុះទៅសួរនាំផ្ទាល់ជាមួយមន្ត្រីនៃមន្ទីរអប់រំ គ្រូ និងអ្នកពាក់ព័ន្ធនានា គឺពុំឃើញថា លោក អ៊ិន ពៅសម្បត្តិ មានកំហុសដូចនឹងការចោទប្រកាន់ពីសំណាក់គ្រូ និងមន្ត្រីនៃមន្ទីរអប់រំខេត្តត្បូងឃ្មុំឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលខេត្តបានមើលឃើញអំពីលក្ខណៈសម្បត្តិល្អប្រសើរក្នុងការដឹកនាំ គ្រប់គ្រងរបស់លោកអ៊ិន ពៅសម្បត្តិ ដែលបានសម្រេចការងារ និងសមិទ្ធផលក្នុងវិស័យអប់រំជាច្រើន។

រដ្ឋបាលខេត្តបានអះអាងដូច្នេះថា៖ «ជាពិសេស លោកប្រធានមន្ទីរ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងធនធាន ជួយកិច្ចការសង្គម និងមនុស្សធម៌ផងដែរ»។

សូមរំលឹកថា ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានមន្ត្រីខ្លួន និងគ្រូៗមួយចំនួនបានសរសេរលិខិតស្នើសុំឱ្យក្រសួងអប់រំ ដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មូំ ក្រោមការចោទប្រកាន់ថាលោកពាក់ព័ន្ធនឹងអំពើពុករលួយ។

ក្នុងលិខិតផ្ញើទៅក្រសួងអប់រំ ដែលចុះហត្ថលេខានៅថ្ងៃទី២៤-២៥ និង៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីមន្ទីរអប់រំខេត្តត្បូងឃ្មុំ និងមន្ត្រីការិយាល័យអប់រំជាច្រើនរូប បានបញ្ជាក់ឱ្យដឹងថា លោក អ៊ិន ពៅសម្បតិ្ត ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំកាលពីថ្មីៗនេះ បានកិបកេងថវិកាជាតិលើ៣ករណី និងបានកាត់យកប្រាក់ខែគ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន ៩៥នាក់ក្នុងស្រុកមេមត់ចំនួនជិត ៩៧លានរៀលដាក់ក្នុងហៅប៉ៅផ្ទាល់ខ្លួន។

ក្រៅពីនេះរឿងកិបកេងថវិកាជាតិ មន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្តត្បូងឃ្មុំក៏បានកត់សម្គាល់ថា ការអនុវត្តការងារតូចធំរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ គឺគ្មានតម្លាភាព និងគ្មានគណនេយ្យភាពក្នុងអង្គភាព។ ជាពិសេសគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីការអភិវឌ្ឍ និងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយខ្វះចំណាត់ការលើការដោះស្រាយបញ្ហានានាក្នុងមន្ទីរ ពិសេសសាលារៀន។

ក្នុងលិខិតនោះដដែលបានបញ្ជាក់ថា លោក អ៊ិន ពៅសម្បត្តិ ក៏បានឃប់ឃិតជាមួយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាលក្នុងការផ្ទេរបុគ្គលិកអប់រំ ពីកន្លែងមួយទៅកន្លែងមួយដោយមិនឆ្លងកាត់គណៈកម្មការរបស់មន្ទីរ និងបានប្រមូលយកថវិការាប់ពាន់ដុល្លារ ក្នុងម្នាក់ៗ ធ្វើឱ្យមានការប៉ះពាល់ដល់គោលនយោបាយពង្រាយគ្រូរបស់ជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក