កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក ហ៊ុន ម៉ានី៖ ឆ្នាំថ្មីយើងបន្តការកសាង និងសម្រេចជាសមិទ្ធផលថ្មីបន្ថែមជូនអ្នកខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៤,២ គីឡូម៉ែត្រ ឆ្លងកាត់ឃុំត្រពាំងគង និងឃុំវល្លិស នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមថវិកាឥណទានអភិវឌ្ឍខេត្តរបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានលើកឡើងថាគម្រោងសាងសង់ផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងអាចជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងឃុំ និងឆ្លងកាត់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងប្រទេសជាតិ។

លោកថា៖ «ឆ្នាំថ្មី យើងបន្តការកសាង និងសម្រេចជាសមិទ្ធផលថ្មីបន្ថែមជូនអ្នកខេត្តកំពង់ស្ពឺ»។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងមក លោក ហ៊ុន ម៉ានី ក៏បានចូលរួមក្នុងពិធីសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង១៥.៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក