ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ម៉ឺន មេឃា អបអរសាទរ ឃីម បូរ៉ា ក្រោយបញ្ចប់រឿងរ៉ាវចម្រូងចម្រាស់លើសង្វៀន CNC

ភ្នំពេញ៖ ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាស់លើសង្វៀនគុនខ្មែរកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ នៅពេលនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមទាំងស្ថានីយ៍ទូរទស្សន៍ CNC បានព្រមព្រៀងជាឯកច្ឆ័ន្ធ ក្នុងការផ្តល់ខ្សែក្រវ៉ាត់ និងប្រាក់រង្វាន់ ២០លានរៀលជូនទៅ ឃីម បូរ៉ា។

ដោយឡែក នៅថ្ងៃចន្ទនេះដែរ គូប្រកួតរបស់ ឃីម បូរ៉ា គឺកីឡាករ ម៉ឺន មេឃា បានបង្ហោះរូបភាព និងសារអបអរសាទរលើផេកផ្លូវការរបស់ខ្លួន ដោយសរសេរថា៖ ចូលរួមអបអរសាទរដល់បង ឃីម បូរ៉ា ដែលបានគ្រងជើងឯក និងជាម្ចាស់ខ្សែក្រវ៉ាត់ រួមនឹងទឹកប្រាក់ ២០ លានរៀលក្នុងការប្រកួតលក្ខណៈគុនខ្មែរពីកម្មវិធី អ្នកតស៊ូគុនខ្មែររដូវកាលទី ២ ពីភេសជ្ជៈគោជល់។ First of all I would like to express my congratulation to the reigning and the defending Bora Khim for winning another championship belt from CNC’s RedBull Kun Khmer Warrior Season II.

Last but not least, with no doubt I apologize for mistake that was made during the matchup. And once again, thank you brothers and sisters for always supporting me, cheering me up on messenger.

គួរបញ្ជាក់ថា ក្រោយបានឃើញសារនេះ មហាជនអ្នកគាំទ្រគុនខ្មែរបានសម្តែងការពេញចិត្ត ដែលមេឃាបានបង្ហាញនូវស្មារតីជាកីឡាករ ព្រមទាំងការសូមអភ័យទោសទៅកាន់អ្នកគាំទ្រ ចំពោះកំហុសឆ្គងរបស់គេលើសង្វៀនប្រកួត និងថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានលើទឹកចិត្តគេកន្លងមក។ គួរបញ្ជាក់ថា ករណីចម្រូងចម្រាស់លើសង្វៀនគុនខ្មែរនេះ ក៏បានដឹងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរ ដោយសម្តេចបានមានមតិយោបល់ក្នុងនាមអ្នកគាំទ្រកីឡាជាតិមួយរូប ដោយសម្តេចហាក់មិនពេញចិត្តឡើយចំពោះករណីនេះ និងបានទាមទារឱ្យអាជ្ញាកណ្តាលទាំងអស់ គប្បីប្រតិបត្តិនូវក្បួនច្បាប់ឱ្យបានប្រសើរជៀសវាងការឈានដល់ការដើរថយក្រោយ នៃក្បាច់គុនបុរាណខ្មែរយើង៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក