ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការព្រឹទ្ធសភា ណែនាំឱ្យនិស្សិតជាប់អាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ឱ្យចេះសាមគ្គី និងយកអាសារគ្នា

ភ្នំពេញ៖ អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ុ សារឹទ្ធ បានជួបសំណេះសំណាលនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ចំនួន ១៥នាក់ មុននឹងចេញដំណើរទៅសិក្សា នៅតាមសាកលវិទ្យានានា នៃប្រទេសនូវែលសេឡង់ និងណែនាំឱ្យចេះសហការ និង សាមគ្គីផ្ទៃក្នុងនាបេលសិក្សានៅទីនោះ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក អ៊ុ សារឹទ្ធ បានអបអរសាទរចំពោះនិស្សិតទាំង ១៥រូប ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសណូវែលសេឡង់ ដែលជាឱកាសមួយដ៏ល្អ ដល់និស្សិតទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផង លើសពីនេះក៏ជាការរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងប្រទេសនូវែលសេឡង់ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ុ សារឹទ្ធ បានណែនាំដល់និស្សិតទាំងអស់ ទោះបីជាត្រូវទៅសិក្សានៅសាលាផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយកអាសារគ្នា ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរពោលថា នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ។

លោកបានសង្កត់ធ្ងន់ថា រឿងមួយដែលនិស្សិតចាំបាច់ត្រូវធ្វើគឺ ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរ ឱ្យក្រុមនិស្សិតដែលមកពីបណ្តាប្រទេសនានាបានឃើញ និងត្រូវសម្របខ្លួនរៀនរស់នៅ រៀនទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀតដែលកំពុងសិក្សានៅទីនោះស្រាប់ ព្រមទាំងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញឱ្យមកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា។

គួរឱ្យដឹងដែរថា អាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ គឺត្រូវបានគ្រប់គ្រង និងចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) របស់ប្រទេសនូវែលសេឡង់ ដើម្បីជួយគាំទ្រដល់សិស្សនិស្សិតទូទាំងពិភពលោកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះសិស្សនិស្សិតអន្តរជាតិប្រហែល ១ ០០០នាក់ ត្រូវបានជ្រើសរើសឱ្យមក សិក្សានៅក្នុងប្រទេសនូវែលសេឡង់ជារៀងរាល់ឆ្នាំ ដោយសិស្សនិស្សិតភាគច្រើនមកពីតំបន់ប៉ាស៊ីហ្វិក អាស៊ី អាហ្រ្វីក អាមេរិកឡាទីន និងតំបន់ការីប៊ីន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក