ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្រ្តីជប៉ុន គ្រោងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

ជប៉ុន៖ ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida គ្រោងនឹងណាត់ជួបគ្នានៅរដ្ឋធានី វ៉ាស៊ីនតោន (Washington) យ៉ាងឆាប់បំផុតតាមដែលអាចធ្វើបាននាថ្ងៃទី១៣ ខែមករាខាងមុខនេះ។ នេះបើតាមបុគ្គលដែលជិតស្និទនឹងកិច្ចជំនួបនេះថ្លែងប្រាប់សារព័ត៌៌មាន។ 

ជំនួបនៅទីក្រុង Washington នេះនឹងពិភាក្សាលើការក្រោកឈរឡើងឆ្លើយតបនឹងការកើនឡើងនូវអំណាចរបស់ចិនក្នុងទ្វីបអាស៊ី រួមទាំងបញ្ហាដែលកើតមានឡើងនៅពេលដែលការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង និងអំពាវនាវឱ្យមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងនេះ បានធ្វើឱ្យសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកព្រួយបារម្ភនៅក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តី Fumio Kishida ក៏គ្រោងនឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីអំពីគោលនយោបាយសន្តិសុខថ្មីរបស់ទីក្រុងតូក្យូ ដែលជាការបើកបង្ហាញនូវកងកម្លាំងយោធាជប៉ុនដែលរៀបចំបង្កើតឡើងជាលើកដំបូង រាប់់តាំងពីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២មក ខណៈសេតវិមានអាមេរិក ព្រមទាំងស្ថានទូតជប៉ុនប្រចាំនៅអាមេរិក បដិសេធមិនមានមតិយោបល់ណាមួយឡើយពាក់ព័ន្ធកាលបរិច្ឆេទ និងគោលបំណងនៃជំនួបនេះ។

គួរឱ្យដឹងថា ផែនការកិច្ចការពារជាតិតម្លៃ ៣២០ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលទើបតែបង្ហាញដោយរាជរដ្ឋាភិបាលជប៉ុន រួមមានការទិញមីស៊ីលដែលមានសមត្ថភាពវាយប្រហារទៅចិន និងត្រៀមក្នុងកាលៈទេសៈណាមួយក្នុងប្រទេសសម្រាប់ជម្លោះណាមួយដែលអាចកើតមាន ស្របពេលដែលមានការព្រួយបារម្ភក្រោយការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដែលអាចជាគំរូមួយដែលចិននឹងឈ្លានពានលើកោះតៃវ៉ាន់ ដែលជាតំបន់ក្បែរព្រំដែនរបស់ខ្លួនដែរ។

ជប៉ុន នឹងទទួលរៀបចំជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 នៅឆ្នាំនេះ រួមទាំងជំនួបមេដឹកនាំកំពូលនាខែឧសភា នៅខេត្ត Hiroshima ដែលលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំនេះនឹងមានវត្តមានបណ្តាប្រទេសធំៗនានាដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺមង់ អ៉ីតាលី និងកាណាដា ដែលផ្តោតសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Biden ក្នុងការធ្វើឱ្យសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកមានភាពរស់រវើកឡើងវិញ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន និងប្រទេសរុស្ស៊ី កិច្ចការសំខាន់ៗមួយចំនួនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក