ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាណាដា បង្កើតកំណត់ត្រាផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ខ្ពស់បំផុតក្នុងឆ្នាំ២០២២

កាណាដា៖ រដ្ឋាភិបាលកាណាដាបានបង្កើតកំណត់ត្រាសម្រាប់ជនអន្តោប្រវេសន៍ខ្ពស់បំផុតកាលពីឆ្នាំ២០២២កន្លងទៅ ពោលគឺរដ្ឋាភិបាលបានសម្រេចផ្តល់នូវសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍បរទេសប្រមាណ ៤៣៧,០០០នាក់។ នេះបើតាមការបញ្ជាក់់ពីរដ្ឋាភិបាលកាណាដា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ខណៈដែលនេះគឺជាផ្នែកមួយនៃដំណោះស្រាយវិបត្តិទីផ្សារពលកម្មការងារដ៏តានតឹង។

រដ្ឋាភិបាលបានដាក់គោលដៅស្វាគមន៍ជនអន្តោប្រវេសន៍ដោយបានផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ចំនួន ៤៣១,៦៤៥នាក់នៅក្នុងឆ្នាំ២០២២ ខណៈក្រសួងអន្តោប្រវេសន៍បានបញ្ជាក់ថា កាណាដាបានឈានដល់ការសម្រេចចំនួនគោលដៅនេះ ដែលធ្វើឱ្យឆ្នាំ២០២២ ក្លាយជាឆ្នាំដែលកាណាដាទទួលបានប្រជាជនច្រើនបំផុត។ 

ចំនួនជាង ៤សែន៣ម៉ឺននាក់នេះ មានការកើនឡើងប្រមាណ ៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ ដែលជាឆ្នាំដែលកាណាដាបានបំបែកកំណត់ត្រាផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍កាលពីឆ្នាំ១៩១៣ ខណៈដែលកាណាដាមានគម្រោងបង្កើនការផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ចំនួន ១,៥លាននាក់នៅដំណាច់ឆ្នាំ២០២៥ខាងមុខ។ 

ក្រសួងអន្តោប្រវេសន៍បានបញ្ជាក់ថា ជនអន្តោប្រវេសន៍គឺជាកូនសោរមួយសម្រាប់ដំណោះស្រាយកង្វះពលកម្មក្នុងប្រទេស ខណៈដែលជនទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ទាំងនោះអាចនឹងស្នើសុំសញ្ជាតិកាណាដាបាន ប្រសិនបើពួកគេស្នាក់នៅជាប់លាប់ក្នុងរយៈពេល ៥ឆ្នាំ។ បើតាមទិន្នន័យបច្ចុប្បន្ន ចំនួនជនអន្តោប្រវេសន៍ដែលទទួលបានសញ្ជាតិកាណាដា នឹងមានការកើនឡើងដល់ ៣០ភាគរយនៃចំនួនប្រជាជនសរុបនៅឆ្នាំ២០៣៦៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក