ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតអវកាសយានិក Apollo 7 ចុងក្រោយ ទទួលមរណភាពក្នុងវ័យ ៩០ឆ្នាំ

អាមេរិក៖ អតីតអ្នកអវកាសយានិកអាមេរិក លោក Walter Cunningham ដែលបានរួមដំណើរទៅកាន់ទីអវកាសជាមួយប្រតិបត្តិការ Apollo 7 នាឆ្នាំ១៩៦៨ បានទទួលមរណភាពហើយនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ នេះ ក្នុងជន្មាយុ ៩០ឆ្នាំ។ 

លោក Walter Cunningham គឺជាសហការីរួមដំណើរជាមួយអ្នកអវកាសយានិក ២រូបផ្សេងទៀតរួមមាន លោក Walter Schirra និងលោក Donn Eisele ក្នុងបេសកកម្មរយៈពេល ១១ថ្ងៃដែលត្រូវបានធ្វើឡើងក្នុងគន្លងផែនដីទាប ដែលជាការហោះហើរសាកល្បងលើដំបូងបង្អស់របស់មនុស្សជាតិនៅក្នុងយានអវកាស Apollo ដែលក្រោយមកបាននាំមនុស្សជាតិរាប់សិបនាក់ឱ្យចុះចតលើផ្ទៃព្រះចន្ទបានជាបន្តបន្ទាប់ ចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ ១៩៧២។ លោក Walter Cunningham គឺជាសហការីនៃយានអវកាស Apollo 7 ចុងក្រោយគេដែលបានស្លាប់ បន្ទាប់ពីលោក Donn Eisele ទទួលមរណភាពកាលពីឆ្នាំ១៩៨៧ និងលោក Walter Schirra ទទួលមរណភាពក្នុងឆ្នាំ ២០០៧។

លោក Walter Cunningham ធ្លាប់បម្រើការក្នុងជួរកងកម្លាំងទ័ពជើងទឹក និងនាវាមុជទឹកអាមរិក បានចូលនិវត្តន៍ពីកងទ័ពក្នុងឋានៈជាវរសនីយ៍ឯក មុននឹងត្រូវបានជ្រើសរើសពី NASA ក្នុងការចូលរួមជាអ្នកអវកាសយានិកកម្រិតទី៣ នៅក្នុងឆ្នាំ១៩៦៣។ ចន្លោះពេលដែលលោកចូលនិវត្តន៍ពីកងទ័ព និងមុនត្រូវបានជ្រើសរើសចូលរួមជាមួយ NASA លោក Cunningham បានបំពេញការងារជាអ្នកវិទ្យាសាស្រ្ត ដែលសិក្សាទៅលើផ្នែកការពារជាតិ និងបញ្ហាទាក់ទងនឹងដែនម៉ាញេទិចរបស់ផែនដី។

ក្នុងសេចក្តីប្រកាសមរណភាពរបស់លោក ស្ថាប័័ន NASA បានបញ្ជាក់់ថា លោក Walt Cunningham គឺជាអ្នកបើកយន្តហោះចម្បាំង អ្នករូបវិទ្យា និងជាសហគ្រិនម្នាក់ ប៉ុន្តែលើសពីនេះទៅទៀត លោកគឺជាអ្នករុករកដ៏អស្ចារ្យ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក