ព្រះមហាក្សត្រផ្តល់ឋានៈដល់មន្ត្រីថ្នាក់ដឹកនាំ ៥រូបជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងមុខតំណែង និងផ្តល់ឋានៈដល់មន្ត្រីថ្នាក់ដឹកនាំចំនួន ៥រូប ជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
មន្ត្រីថ្នាក់ដឹកនាំទាំង ៥រូបនោះ គឺលោក ហ៊ូ សាគុណ លោកស្រី យក់ សុខា លោក អ៊ិន បូរ៉ា លោក ចាន់ ស៊ីថា និងលោក យិន ចំណាន។ ក្នុងនោះតែងតាំងជាអនុរដ្ឋលេខាធិការ មានលោក ហ៊ូ សាគុណ លោកស្រី យក់ សុខា និងលោក អ៊ិន បូរ៉ា ហើយតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ មានលោក ចាន់ ស៊ីថា និងលោក យិន ចំណាន។
នេះបើតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្តលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣៕