វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សហរដ្ឋអាមេរិក និយាយពីកាតព្វកិច្ចបង្ហាញតេស្តអវិជ្ជមានកូវីដពីអ្នកដំណើរមកពីចិន

អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់់នៅថ្ងៃនេះថា រាល់តម្រូវការចាំបាច់នៃការធ្វើតេស្តកូវីដ-១៩ ទៅលើអ្នកដំណើរមកពីប្រទេសចិនដែលរដ្ឋាភិបាលអាមេរិកទើបបានប្រកាសអនុវត្តកាលពីពេលថ្មីៗនេះ គឺផ្អែកលើមូលដ្ឋានវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសុទ្ធសាធ និងដោយផ្អែកលើកង្វះព័ត៌មានជាក់លាក់ពីទិន្នន័យនៃការឆ្លងកូវីដ-១៩ ក្នុងប្រទេសចិនដូចគ្នា។ 

ការលើកឡើងខាងលើ បន្ទាប់ពីពេលថ្មីៗនេះ ប្រទេសចិនបានថ្កោលទោសទៅលើវិធានការសុខាភិបាលពីបណ្តាប្រទេសមួយចំនួនទៅលើអ្នកដំណើរមកពីប្រទេសចិន ជាវិធានការដែល "មិនអាចទទួលយកបាន" ពោលគឺរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះបន្ទាប់អាជ្ញាធរសុខាភិបាលអាមេរិក បានតម្រូវឱ្យរាល់អ្នកដំណើរទាំងអស់ម​កពីប្រទេសចិន រាប់ចាប់ពីកុមារអាយុ ២ឆ្នាំឡើងទៅ ត្រូវតែមានបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩​ ជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួន។ 

លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា៖ "នេះ​ជា​វិធីសាស្ត្រ​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ​ទាំងស្រុង"។ ក្នុងប្រសាសន៍ដែលសំដៅដល់ប្រទេសចិន លោក Price បានបន្ថែមថា៖ "វិធានការនេះមានការផ្តោតខ្លាំងទៅលើបញ្ហាសុខាភិបាលសាធារណៈ ត្បិតបច្ចុប្បន្នបញ្ហាកង្វះទិន្នន័យពីការឆ្លង ការវិវត្តន៍​នៃពូជរបស់មេរោគ គឺជាអ្វីដែលយើងមានការព្រួយបារម្ភខ្លាំង"

បន្ថែមពីលើនេះ លោក Ned Price បានបញ្ជាក់ថា ភាគីរដ្ឋាភិបាលអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវវ៉ាក់សាំងបង្ការកូវីដ-១៩ ជូនទៅរដ្ឋាភិបាលចិន ខណៈដែលវ៉ាក់សាំងដែលគ្រោងនឹងផ្តល់ជូនប្រទេសចិននាពេលនេះគឺជាវ៉ាក់សាំងដែលប្រើប្រាស់ជាលក្ខណៈសកលលោក ដែលអ្នកជំនាញផ្នែកសុខភាពបានអះអាងពីផលប៉ះពាល់តិចតួចប៉ុណ្ណោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក