ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Keisuke Honda ត្រៀមចាកចេញពីសហព័ន្ធបាល់ទាត់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៣ ខែមករាម្សិលមិញ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់ប្រចាំតំបន់ AFF Championship ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការត្រៀមចាកចេញរបស់អ្នកចាត់ការទូទៅ Keisuke Honda ពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីការដឹកនាំរបស់លោកជាង ៤ឆ្នាំកន្លងមក។ 

នៅលើផេកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរនៅថ្ងៃម្សិលមិញនេះថា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។ លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ “ទាំងអស់គ្នា ដើម្បីកម្ពុជា”

គួរបញ្ជាក់ថា លោក Keisuke Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។ ក្រោមរជ្ជកាលដឹកនាំរបស់់លោក Honda បានផ្លាស់ប្តូរគ្រូបង្វឹកចំនួន ២រូបគឺ លោក Felix G.Dalmas ជនជាតិអាហ្សង់ទីន និងចុងក្រោយគឺលោក Ryu Hirose ជនជាតិជប៉ុន។ សមិទ្ធិផលល្អបំផុតរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុមគឺកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ SEA GAME ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក