ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីអង់គ្លេស ចេញមុខប្រតិកម្មលើការរើសអើងពូជសាសន៍ ក្រោយអង់គ្លេសបរាជ័យវគ្គផ្តាច់ព្រ័ត្រ EURO យប់មិញ

ចក្រភពអង់គ្លេស៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដានេះ បានប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការប្រើប្រាស់សាររើសអើង និងប្រកាន់ពូជសាសន៍ ទៅលើកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស គ្រាដែលពួកគេបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Euro ២០២០ ទល់នឹងក្រុមជម្រើសជាតិអ៉ីតាលី។ 

លោក Boris Johnson បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកផ្ទាល់ថា៖ "ក្រុមជម្រើសជាតិអង់គ្លេសនេះ គួរតែទទួលបានការកោតសរសើរដូចជាវីរបុរស ពុំមែនត្រូវទទួលបានការមាក់ងាយរើសអើងពូជសាសន៍បែបនេះទេ"។ ការលើកឡើងរបស់លោក Jonhson បែបនេះ​ បន្ទាប់ពីកីឡាករបីរូបរបស់ក្រុមជម្រើសជាតិអង់គ្លេសរួមមាន Jadon Sancho, Bukayo Saka និង Marcus Rashford ត្រូវបានអ្នកគាំទ្រអង់គ្លេសមួយចំនួនប្រើប្រាស់ពាក្យសម្តីមាក់ងាយ រើសអើងជាតិសាសន៍ និងពណ៌សម្បុរ ក្រោយពួកគេបរាជ័យបាល់ ១១ម៉ែត្រកាត់សេចក្តី នាំឱ្យអង់គ្លេសខកខានឱកាសឈ្នះពានអឺរ៉ុបលើកដំបូងរបស់ខ្លួន។ 

លោកបានលើកឡើងបន្ថែមទៀតថា៖ "ចំពោះអ្នកដែលបានប្រព្រឹត្តិទង្វើមាក់ងាយ រើសអើងបែបនេះ គួរណាស់តែចេះមានភាពខ្មាសអៀនចំពោះទង្វើរបស់ខ្លួនឯង"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក