ភ្នំពេញ៖ នៅថ្ងៃទី៤ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១២នាក់, ក្នុងនោះមានករណីនាំចូលថ្មី១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ មករា ២០២៣។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦០៩នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥០៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៨៥ករណី(ជាប្រភេទអូមីក្រុង) ៕