ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ១ ២៥៥លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវទៅទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៦៣៧ ០០៤តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់សរុបបានចំនួនជាង ១ ២៥៥ លានដុល្លារសហរដ្ឋអាមេរិក។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស គិតជាទឹកប្រាក់ចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិកនៃការនាំចេញអង្ករសរុបចំនួន ៦៣៧ ០០៤តោន។

ប្រទេសទាំង៥៩ ដែលកម្ពុជានាំចេញអង្ករ ក្នុងនោះប្រទេសចិន រូមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ មានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥ភាគរយ។ នាំចេញទៅប្រទេសទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥ភាគរយ។ នាំចេញទៅប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣តោន ឬស្មើនឹង ១០ភាគរយ និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្ស៊ី អ៊ុយក្រែន។ល។

អង្ករកម្ពុជាក៏ត្រូវបាននាំចេញទៅចំនួន ២៧ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧តោន ឬស្មើនឹង ១០ភាគរយ។

អង្ករកម្ពុជាដែលនាំចេញ មានអង្ករក្រអូបប្រណិតចំនួន ២៧៧ ៧៣៩តោន ឬស្មើនឹង ៤៤ភាគរយ អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០តោន ឬស្មើនឹង ២៨ភាគរយ អង្ករសបានចំនួន ១៥៣ ៤២៨តោន ឬស្មើនឹង ២៤ភាគរយ អង្ករចំហុយបានចំនួន ១៥ ៧៨១តោន ឬស្មើនឹង ២ភាគរយ អង្ករសរីរាង្គបានចំនួន ១០ ៩៦៣តោន ឬជិត ២ភាគរយ និងអង្ករដំណើបចំនួន ២៣តោន។

ដោយឡែកការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩លានដុល្លារសហរដ្ឋអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក