ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រកម្ពុជានឹងយាងក្នុងព្រះរាជពិធីសុំព្រះអគ្គីកីឡានៅអង្គរវត្ត ថ្ងៃទី២១ ខែមីនា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាម CAMSOC-ភ្នំពេញ បានឱ្យដឹង។

ក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ គណៈកម្មាធិការជាតិ CAMSOC ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក ថោង ខុន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានការដាក់ចេញនៅផែនការ និងពេលវេលាជាក់លាក់ ក្នុងការសុំភ្លើងព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក វ៉ាត់ ចំរើន បានថ្លែងឱ្យដឹងថា កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសុំភ្លើង "ព្រះអគ្គីកីឡា" នេះត្រូវបានធ្វើឡើងច្រើនមកហើយ ដោយឡែកក្នុងកិច្ចប្រជុំថ្ងៃនេះ គឺយកចិត្តទុកដាក់បន្ថែម និងបានពិភាក្សាលម្អិតឱ្យកាន់តែច្បាស់លាស់ លើការរៀបចំព្រះរាជពិធីសុំភ្លើង "ព្រះអគ្គីកីឡា" ខណៈពេលវេលាកាន់តែខិតជិតមកដល់។

លោកថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាព ក្នុងការស្នើសុំព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រទាននូវភ្លើងព្រះអគ្គីកីឡានេះ ការយកភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANIFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ»

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នឹងរៀបចំការរត់ភ្លើងគប់ នៅវង់តូចអង្គរ ១ជុំ ហើយថែរក្សាភ្លើងគប់នោះ ហោះហើរទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសរៀបចំពិធីរត់ភ្លើងគប់ និងបណ្តាប្រទេសផ្សេងៗទៀតទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ ហើយចុងក្រោយរត់នៅប្រទេសឡាវ មុនពេលរត់ភ្លើងគប់នេះ នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក