ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាន់កាំបិតគួនអ៉ី មានអារម្មណ៍ចូលតួប្រយុទ្ធចេញមកគំរាមអ្នកភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងទំនើងចំនួន ៣នាក់ដែលកាន់ដំបង ដាវ និងកាំបិត ស្រដៀងនឹងឧបករណ៍សម្រាប់ប្រយុទ្ធក្នុងរឿងចិន យកមកគំរាម និងបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបានហើយ។

អភិបាលខណ្ឌមានជ័យ លោក ហែម ដារិទ្ធិ បានបញ្ជាក់មកអង្គភាពសារព័ត៌មាន EAC news ថា ក្រុមក្មេងទំនើងទាំងនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ។ លោកបញ្ជាក់ថា អាជ្ញាធរក៏បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផងដែរ។

តាមវីដេអូដែលផ្សព្វផ្សាយតាមបណ្តោញសង្គមហ្វេសប៊ុក ក្រុមក្មេងទំនើងមានគ្នា ៣នាក់បានបង្ហាញនូវសកម្មភាពរត់កាន់ដំបង ដាវ និងកំាបិត ដេញសំដៅមករកក្រុមយុវជនប្រុសស្រីមួយក្រុមទៀតនៅមុខផ្ទះ ដោយវាយលើយុវតី ២នាក់ និងគំរាមចង្អុលមុខ ហើយក៏រត់ចេញពីទីនោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក