ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើង បានបដិសេធមិនទទួល និងហៅជំនួយអាមេរិកថា ជំនួយជាប់ចំណង

កូរ៉េខាងជើង៖ ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក គឺជា"ជំនួយជាប់ចំណង" ឬអាចនិយាយបានម្យ៉ាងទៀត ជាជំនួយភ្ជាប់ដោយលក្ខខណ្ឌ និងផលប្រយោជន៍នយោបាយ និងដើម្បីដាក់សម្ពាធទៅកាន់បណ្តាប្រទេសផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវរបស់កូរ៉េខាងជើង ក្រោយពីមានការស្នើឡើងពីប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាកូរ៉េខាងត្បូងជាដើម ពាក់ព័ន្ធនឹងបញ្ហាវ៉ាក់សាំងកូវីដ-១៩ និងជំនួយផ្សេងៗទៀត ក្នុងគោលបំណងជួយលើកស្ទួយចំណងមិត្តភាព និងសហប្រតិបត្តិការរវាងគ្នានិងគ្នា។

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញផ្សាយជាសាធារណៈនូវការរិះគន់ចំៗទៅលើជំនួយរបស់សហរដ្ឋអាមេរិក នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញនេះ។ 

លោក Kang Hyon Chol ដែលត្រូវបានគេស្គាល់ថាជា អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលបំពេញការងារពាក់ព័ន្ធទៅនឹងការជំរុញផ្នែកសេដ្ឋកិច្ចថ្នាក់អន្តរជាតិ និងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាបានឱ្យឧទាហរណ៍ពីការស្រាវជ្រាវរបស់លោកកន្លងមក ដែលបង្ហាញពីគោលបំណងនៃជំនួយរបស់សហរដ្ឋអាមេរិក ដែលភ្ជាប់នូវចរិតលក្ខណៈនយោបាយការបរទេស ការដាក់សម្ពាធលើការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសទទួលជំនួយ រួមទាំងការទាមទារផ្សេងៗលើរឿងរ៉ាវដែលភាគច្រើនត្រូវបានសហរដ្ឋអាមេរិកហៅថា ការទាមទារឱ្យគោរពសិទ្ធិមនុស្ស។ 

ក្នុងចំណោមឧទាហរណ៍ទាំងនោះ លោកក៏បាននិយាយផងដែរពាក់ព័ន្ធនឹងការដកខ្លួនចេញពីជំនួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានម្តងបន្តិចៗ រហូតដល់អាមេរិកគ្រោងនឹងដកកងកម្លាំងរបស់ខ្លួនចេញពីដែនដីអាហ្វហ្គានីស្ថានទាំងស្រុងនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Kang ក៏បានលើកឡើងបន្ថែមផងដែរថា មានប្រទេសមួយចំនួនបានភ្លក់រសជាតិល្វីងជូរចត់រួចមកហើយ ក្រោយពីសង្ឃឹមនឹងពឹងផ្អែកទៅលើជំនួយ និងការគាំទ្រនានាពីរដ្ឋាភិបាលអាមេរិក។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ហាក់មិនបានបង្ហាញចំណាប់អារម្មណ៍ណាមួយជាផ្លូវការក្នុងការទទួលជំនួយពីកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកឡើយ បើទោះបីជាកន្លងមកកូរ៉េខាងជើងធ្លាប់បានទទួលជំនួយក្នុងកម្រិតមួយដែលបានមកពីប្រទេសរុស្សី និងចិនយ៉ាងណាក្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក